អំពី កញ្ញា តិច ស្រីតាល់

https://www.thecore-lawoffice.com/images/2022/01/attorney-tex-sreytal.jpg

កញ្ញា តិច ស្រីតាល់ ជាទីប្រឹក្សាច្បាប់ជាន់ខ្ពស់នៅការិយាល័យមេធាវី ដឹ ខ័រ។ គាត់បានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) ផ្នែកនីតិអន្ដរជាតិសាធារណៈ ពី Transnational Law and Business University នៅសាធារណៈរដ្ឋកូរ៉េ និងបរិញ្ញាបត្រផ្នែកច្បាប់ពីសកលវិទ្យាភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច នៅប្រទេសកម្ពុជា។

ជាមួយនឹងបទពិសោធន៍ការងារជាង ០៧ ឆ្នាំ នៅក្នុងការិយាល័យច្បាប់ និងជាអ្នកប្រឹក្សាផ្នែកច្បាប់នៅតាមក្រុមហ៊ុនឯកជន អាចនិយាយបានថា កញ្ញា មានជំនាញផ្នែកច្បាប់ខ្ពស់ទាក់ទងនឹងបញ្ហាក្នុងគ្រួសារ សន្ដតិកម្ម អចលនទ្រព្យ ការសាងសង់ ការអភិវឌ្ឍលើអចលនទ្រព្យ និងប្រព័ន្ធទូរគមនាគមន៍ នៅខណៈពេលដែលកញ្ញាធ្លាប់បានធ្វើការជាមួយនឹងអតិថិជនដែលមានប្រវត្តិរូបខុសៗគ្នា ទាំងអតិថិជនជាតិ និងអន្ដរជាតិ ទៅលើបញ្ហាផ្លូវច្បាប់ផ្សេងៗគ្នា។

កញ្ញា តិច ស្រីតាល់ បានប្រឹងប្រែងលើជំនាញរបស់ខ្លួន ដោយផ្ដល់ការប្រឹក្សាយោបល់ផ្នែកច្បាប់លើបញ្ហាដូចជា ការស្នើសុំអជ្ញាប័ណ្ណាអាជីវកម្មអចលនទ្រព្យ ការអង្កេតស្រាវជ្រាវវាយតម្លៃទ្រព្យសម្បត្តិ (due diligence) រចនាសម្ព័ន្ធនៃការកាន់កាប់ដី ប្រព័ន្ធទូរគមនាគមន៍ និងសន្ដតិកម្ម។ កញ្ញា ក៏មានជំនាញផ្នែករៀបចំនិងតាក់តែងកិច្ចសន្យា និងមរតកសាសន៍ផងដែរ រួមបញ្ចូលដោយមិនកំណត់ត្រឹមតែ កិច្ចសន្យាលក់ទិញ ភតិសន្យា escrow agreement ហ៊ីប៉ូតែកនិងកិច្ចសន្យាបញ្ចាំ កិច្ចសន្យាអាពាហ៍ពិពាហ៍ និងមតកសាសន៌ដែលបានបញ្ជាក់ត្រឹមត្រូវ ។ល។

ជាមួយនឹងភាពទន់ភ្លន់ មិនកោងកាច កញ្ញា ត្រូវបានទទួលស្គាល់ថាជាអ្នកប្រឹក្សាដ៏មានសក្ដានុពល ម្នាក់។ កញ្ញា តិច ស្រីតាល់ តែងតែមើលថែ និងយកចិត្តទុកដាក់លើអតិថិជនយ៉ាងប្រុងប្រយ័ត្ន។ កញ្ញា អាចនិយាយភាសាខ្មែរ និងអង់គ្លេសបានយ៉ាងរលូន។

https://www.thecore-lawoffice.com/images/2022/01/logo-white.svg
អគារលេខ ២៧ (អគារ ដឹ មង្គល) ផ្លូវលេខ ៣២២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ

បណ្តាញសង្គម៖

គ្រុប៖

ពិគ្រោះយោបល់ឥតគិតថ្លៃ

ការិយាល័យមេធាវី ដឹ ខ័រ ត្រូវបានចុះញ្ជីការិយាល័យវិជ្ជាជីវៈមេធាវី និងទទួលស្គាល់ដោយគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា តាមវិញ្ញាបនបត្រលេខ ០៥២/គម-កវ/២១ ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១

Copyright © 2022 The Core Law Office. All Rights Reserved.