អំពី ឯកឧត្តម ស៊ុម សុខម្ភូ

https://www.thecore-lawoffice.com/images/2022/01/attorney-sum-sokhamphou.jpg

លោក ស៊ុម សុខម្ភូ ជាទីប្រឹក្សាជាន់ខ្ពស់របស់ការិយាល័យមេធាវីយើងខ្ញុំ ដែលមានបទពិសោធន៍ ១៨ ឆ្នាំក្នុងកិច្ចការកៀងគរទុន ទិញ-លក់ក្រុមហ៊ុន ការរៀបចំកែលម្អអភិបាលកិច្ចសហគ្រាស ការចចារកិច្ចការធុរកិច្ចស្មុគស្មាញ ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងការកែលម្អនិងបង្កើតយុទ្ធសាស្រ្តជំនួញថ្មីៗ។

លោក ស៊ុម សុខម្ភូ ផ្តល់យោបល់ប្រឹក្សាជូនតំបន់សេដ្ឋកិច្ចពិសេសដ៏ឈានមុខមួយ នៅកម្ពុជា ដើម្បីកែលម្អយុទ្ធសាស្រ្តរបស់ខ្លួន សម្រាប់ទទួលរោងចក្រជាង ១០០ ដោយជោគជ័យ។ ហើយក្នុងរយៈពេលជាង ០៣ ឆ្នាំចុងក្រោយនេះ លោក បានជួយសហគ្រាសធុនតូចនិងមធ្យម និង ក្រុមហ៊ុនថ្មីៗ (Start-UP) ជាច្រើនដើម្បីប្រែខ្លួនពីសហគ្រាសជាលក្ខណៈគ្រួសារទៅជាសហគ្រាសដែលមានស្តង់ដារគ្រប់គ្រងត្រឹមត្រូវអនុញ្ញាតឱ្យអន្តរជាតិទទួលធ្វើការជាមួយបាន ដោយមានចក្ខុវិស័យ និងផែនទីតម្រង់ទិសការអនុវត្តផែនការវិនិយោគរយៈវែងដ៏ច្បាស់លាស់។ លោកជួយសហគ្រាស និងក្រុមហ៊ុនថ្មីៗ ទាំងនោះដើម្បីកៀងគរទុនវិនិយោគ និង/ឬទទួលបានឥណទាន។ អតិថិជនដែលលោក ធ្លាប់ជួយរាប់តាំងពី អ្នកផ្តល់សេវាដឹកជញ្ជូនអនឡាញ, ផ្សារផលិតផលធម្មជាតិអនឡាញ,ហាងកាហ្វេ, សាលារៀន, ឧស្សាហកម្មនិងសិប្បកម្មធុនតូច និងមធ្យម, សណ្ឋាគារនិងរីសត ព្រមទាំងមន្ទីរពេទ្យជាដើម។ គាត់ជួយរៀបចំក្រុមហ៊ុនសាលារៀនឯកជនក្នុងស្រុកដ៏ឆ្នើមមួយ យកទុនបន្ថែមចំនួន ០៨ លានដុល្លារសហរដ្ឋអាមេរិក និងបង្កើតហ្រេ្វនឆាយ (Franchise) ដោយជោគជ័យ។

លោក ស៊ុម សុខម្ភូ បានដឹកនាំកិច្ចការជាច្រើនផ្សេងទៀត រួមមានជាអាទិ៍៖ ការអង្កេតស្រាវជ្រាវវាយតម្លៃអាជីវកម្មនិងទ្រព្យសម្បត្តិ (Due Diligence), ប្រតិបត្តិការទិញលក់អាជីវកម្ម និងមុខរបរ, ការធ្វើការកែលម្អរចនាសម្ព័ន្ធគ្រប់គ្រងដឹកនាំ និងអភិបាលកិច្ច ទាំងក្នុងវិស័យ៖ ទី(១) ឯកជន ជូនដល់ ក្រុមហ៊ុនអន្តរជាតិដែលវិនិយោគក្នុងវិស័យសណ្ឋាគារ និងបដិសណ្ឋារកិច្ច, រោងចក្រថាមពលដើរដោយពន្លឺព្រះអាទិត្យ វារីអគ្គីសនី ទូរគមនាគមន៍ ការពង្រីកខ្លួនពីគ្រឹះសា្ថនមីក្រូហិរញ្ញវត្ថុទៅជាធនាគារពាណិជ្ជ និង/ឬការទិញលក់ ដាក់បញ្ចាំភាគហ៊ុនជាដើម ក៏ដូចជា ក្នុងវិស័យទី (២) ពោលគឺ កំណែទម្រង់ស្ថាប័នរដ្ឋ រួមមានជាអាទិ៍ កំណែទម្រង់ធ្វើទំនើបកម្មក្រសួងបរិស្ថាន និងការរៀបចំតាក់តែងបង្កើតផែនទីតម្រង់ទិសការអភិវឌ្ឍទីក្រុង ភ្នំពេញ ជាទីក្រុងវៃឆ្លាត ដែលមានការអភិវឌ្ឍដោយចីរភាពជាដើម។ លោក ចូលរួមដឹកនាំ ការប្រឹក្សាយុទ្ធសាស្ត្រ និងច្បាប់ជូនស្ថានអគ្គរដ្ឋទូតបរទេស ក្រុមហ៊ុនឯកទេសការងារគ្រប់គ្រងអចលនទ្រព្យ និងឡូជីស្ទីក ដើម្បីទិញ ឬជួលអចលនទ្រព្យ ទទួលបានហិរញ្ញប្បទានសាមគ្គីពីធនាគារអន្តរជាតិ និងឥណទានផ្សេងៗ។

លោក ស៊ុម សុខម្ភូ ត្រូវបានធនាគារពិភពលោកជ្រើសជាអ្នកជំនាញការជាតិកម្ពុជា សម្រាប់របាយការណ៍ប្រចាំឆ្នាំ (World Bank Doing Business) របស់ខ្លួន ចំពោះការអនុវត្តច្បាប់ក្ស័យធន, ប្រឹក្សាវិនិយោគ និងការអនុវត្តកិច្ចសន្យានៅកម្ពុជា។

លោក ស៊ុម សុខម្ភូ ទទួលបានសញ្ញាបត្រអនុបណ្ឌិត នីតិពាណិជ្ជកម្ម និងប្រឹក្សាវិនិយោគពី សាកលវិទ្យាល័យ ហ្សង់មូឡាំង លីយ៉ុង ៣ (Jean Moulin-Lyon 3) នៃសាធារណរដ្ឋបារាំង។ លោកអាចប្រើប្រាស់ភាសាបារាំង អង់គ្លេស យ៉ាងស្ទាត់ជំនាញ និងមានភាសាខ្មែរជាភាសាកំណើតរបស់លោក។

https://www.thecore-lawoffice.com/images/2022/01/logo-white.svg
អគារលេខ ២៧ (អគារ ដឹ មង្គល) ផ្លូវលេខ ៣២២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ

បណ្តាញសង្គម៖

គ្រុប៖

ពិគ្រោះយោបល់ឥតគិតថ្លៃ

ការិយាល័យមេធាវី ដឹ ខ័រ ត្រូវបានចុះញ្ជីការិយាល័យវិជ្ជាជីវៈមេធាវី និងទទួលស្គាល់ដោយគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា តាមវិញ្ញាបនបត្រលេខ ០៥២/គម-កវ/២១ ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១

Copyright © 2022 The Core Law Office. All Rights Reserved.