លោក ពិន ពិទូរង្សី មានបទពិសោធន៍ស្រាវជ្រាវ និងតាក់តែងអត្ថបទច្បាប់រយៈពេល ០២ ឆ្នាំ មានដូចជា ការរំលាយកិច្ចសន្យា កិច្ចការពារធម្មានុរូបដែលសុទ្ធសឹងជាប្រធានបទល្អៗ និងពាក់ព័ន្ធនឹងតម្រូវការ រស់នៅប្រចាំថ្ងៃ។
លោក ក៏បានប្រើប្រាស់សមត្ថភាពស្រាវជ្រាវ និងវិភាគរបស់ខ្លួនក្នុងការប្រកួតប្រជែង និងទទួលបានជ័យលាភី ក្នុងកិច្ចប្រជុំអាស៊ានលើកទី ១ និង ការជជែកវែកញែក ដែលរៀបចំដោយសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ។ ទន្ទឹមនឹងនេះ លោក បានពង្រីកចំណេះដឹង និងជំនាញរបស់លោកជានិច្ច ដោយបានចូលរួមសិក្សាក្នុងកម្មវិធីសិក្ខាសាលា ក៏ដូចជាវគ្គបណ្តុះបណ្តាលផ្សេង ដែលមានដូចជា វិជ្ជាជីវៈមេធាវី, សិក្ខាសាលាអំពីវិជ្ជាជីវៈតុលាការ និង ចូលរៀនវគ្គត្រៀមប្រលងចូល វិជ្ជាជីវៈក្រឡាបញ្ជី។
លោក ពិន ពិទូរង្សី បានបញ្ចប់បរិញ្ញាប័ត្រនីតិសាស្រ្ត នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិជ្ជាសាស្ត្រសេដ្ឋកិច្ច។