អំពី លោក មាស បូរមី

https://www.thecore-lawoffice.com/images/2022/01/meas-boremey.jpg

លោក មាស បូរមី មានបទពិសោធន៍ជិត ០២ ឆ្នាំ ក្នុងការស្រាវជ្រាវ និងផ្តល់យោបល់លើផ្នែកកិច្ចសន្យាពាណិជ្ជកម្ម និង បទប្បញ្ញត្តិនិងតម្រូវការនៃអាជ្ញាប័ណ្ណពាណិជ្ជកម្មផ្សេងៗទាក់ទងនឹងវិស័យអគ្គិសនីដូចជា ការផលិត បញ្ជូននិង/ឬការផ្គត់ផ្គង់អគ្គិសនីដែលផលិតពីថាមពលពន្លឺព្រះអាទិត្យ វិស័យទេសចរណ៍វិស័យកសិកម្ម និងវិស័យផ្សេងៗទៀតជាមួយអតិថិជនជាតិ និងអន្តរជាតិ។

លោក បានជួយរៀបរៀង ពិនិត្យ និងកែសម្រួលកិច្ចសន្យាពាណិជ្ជកម្មសំខាន់ផ្សេងៗ ដូចជា កិច្ចសន្យាសេវាកម្ម,កិច្ចសន្យាចែកចាយ,កិច្ចសន្យាផ្តល់សិទ្ធិបន្តធ្វើអាជីវកម្ម(Franchise Agreement) និងកិច្ចសន្យា លក់-ទិញ ចលនវត្ថុ។

ក្រៅពីការងារខាងលើ លោក មាស បូរមី បានរៀបចំពាក្យស្នើសុំលិខិតអនុញ្ញាត អាជ្ញាប័ណ្ណ ការចុះបញ្ជី និងស្នើសុំស្តង់ដារកម្ពុជាដែលតម្រូវដោយច្បាប់ លើសកម្មភាពអាជីវកម្ម សេវាកម្ម និង/ឬផលិតផលទាក់ទងនឹងវិស័យ ទេសចរណ៍ កសិកម្ម និងវិស័យផ្សេងៗ ជូនផ្សារទំនើបមួយដ៏ធំដែលផ្គត់ផ្គង់ទំនិញលក់រាយ និងបោះដុំ នៅកម្ពុជា ដែលមានទីតាំងនៅខេត្តជាប់ព្រំដែនកម្ពុជា-ថៃ និងក្រុមហ៊ុនធំៗផ្សេងៗនៅរាជធានីភ្នំពេញ។

លោក មាស បូរមី បានបញ្ចប់ការសិក្សាបរិញ្ញាប័ត្រជាន់ខ្ពស់ ផ្នែកនីតិសាស្រ្ត ពី Regent University នៅសហរដ្ឋអាមេរិច (តាមប្រព័ន្ធ online) និងផ្នែក Juris Doctor ពី Handong International Law School នៅសាធារណៈរដ្ឋកូរ៉េ។

https://www.thecore-lawoffice.com/images/2022/01/logo-white.svg
អគារលេខ ២៧ (អគារ ដឹ មង្គល) ផ្លូវលេខ ៣២២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ

បណ្តាញសង្គម៖

គ្រុប៖

ពិគ្រោះយោបល់ឥតគិតថ្លៃ

ការិយាល័យមេធាវី ដឹ ខ័រ ត្រូវបានចុះញ្ជីការិយាល័យវិជ្ជាជីវៈមេធាវី និងទទួលស្គាល់ដោយគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា តាមវិញ្ញាបនបត្រលេខ ០៥២/គម-កវ/២១ ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១

Copyright © 2022 The Core Law Office. All Rights Reserved.