អំពី កញ្ញា គីម យ៉ាណាន់

https://www.thecore-lawoffice.com/images/2022/01/attorney-kim-yanan.jpg

កញ្ញា គីម យ៉ាណាន់ មានបទពិសោធន៍ជាង ០៤ ឆ្នាំ ក្នុងកិច្ចការអនុវត្តច្បាប់រដ្ឋប្បវេណី,វិស័យពាណិជ្ជកម្ម និងអចលនវត្ថុជាមួយអតិថិជនជាតិ និងអន្តរជាតិ។ កញ្ញាបានចូលរួមជាមួយមេធាវី សារការី ក្នុងការអនុវត្តកិច្ចការច្បាប់រួមមាន ក្នុង(១) វិស័យពាណិជ្ជកម្ម៖ ការរៀបចំផ្ដល់យោបល់ និងជួយរៀបចំចុះបញ្ជីក្រុមហ៊ុន ពន្ធដារ និងសុំអជ្ញាបណ្ណប្រកបអាជីវកម្ម ក៏ដូចជាគម្រោងប្រតិបត្តិការហិរញ្ញប្បទានធំៗ (២) វិស័យអចលនវត្ថុ៖ ការទិញ-លក់ ដីធ្លី និងអគារសហកម្មសិទ្ធិដែលមានតម្លៃខ្ពស់ ការអង្កេតស្រាវជ្រាវវាយតម្លៃអាជីវកម្ម និងទ្រព្យសម្បត្តិ (Due Diligence) និង (៣) វិស័យគ្រួសារ៖ កញ្ញា បានចូលរួមតាក់តែងលិខិតស្នាមសំខាន់ៗ ដូចជាសន្តតិកម្ម (មត៌ក) បានជួយដល់ការសារការី ដើម្បីរៀបចំតាក់តែង និងបើកមតកសាសន៍ដោយលិខិតយថាភូត បានជួយដល់ការរៀបចំប្រតិបត្តិមតកសាសន៍ កិច្ចសន្យាបែងចែកទ្រព្យសម្បត្តិរបស់សហព័ទ្ធ និងបានជួយរៀបចំចុះបញ្ជីនៅក្រសួងយុត្តិធម៌។

ក្រៅពីការងារខាងលើ កញ្ញា បានចូលរួមបកប្រែឯកសារគតិយុត្តិ និងកិច្ចសន្យា ជាភាសាខ្មែរ និងភាសាអង់គ្លេស ។ នាងមានជំនាញចរចា និងដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការចំពោះសំណុំរឿងជាច្រើន មិនកម្រិតត្រឹមតែ ការលែងលះ និងបែងចែកទ្រព្យសម្បត្តិរបស់សហព័ទ្ធ និងការអនុវត្តកិច្ចសន្យានានា។

បច្ចុប្បន្ន កញ្ញា គីម យ៉ាណាន់ ជាអនុប្រធានការិយាល័យគ្រប់គ្រងវិជ្ជាជីវៈសារការីនៅនាយកដ្ឋានសារការី នៃ ក្រសួងយុត្តិធម៌។ នាងទទួលបន្ទុកក្នុងការរៀបចំ ស្រាវជ្រាវបទដ្ឋានកតិយុត្តិពាក់ព័ន្ធនឹងវិជ្ជាជីវៈសារការី ទាំងក្នុងស្រុក និងក្រៅស្រុក និងទំនាក់ទំនងការងារជាមួយស្ថាប័នសារការីតាមការចាំបាច់។

កញ្ញា ទទួលបានសញ្ញាប័ត្រវិជ្ជាជីវៈសារការី ជំនាន់ទី២ ពីសាលាភូមិន្ទសារការីនៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ និងបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ ផ្នែកនីតិសាស្ត្រ ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។

https://www.thecore-lawoffice.com/images/2022/01/logo-white.svg
អគារលេខ ២៧ (អគារ ដឹ មង្គល) ផ្លូវលេខ ៣២២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ

បណ្តាញសង្គម៖

គ្រុប៖

ពិគ្រោះយោបល់ឥតគិតថ្លៃ

ការិយាល័យមេធាវី ដឹ ខ័រ ត្រូវបានចុះញ្ជីការិយាល័យវិជ្ជាជីវៈមេធាវី និងទទួលស្គាល់ដោយគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា តាមវិញ្ញាបនបត្រលេខ ០៥២/គម-កវ/២១ ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១

Copyright © 2022 The Core Law Office. All Rights Reserved.