អ្វីដែលយើងផ្តល់ជូនសេវាកម្ម

នីតិវិធីបណ្ដឹង និងការដោះស្រាយក្រៅប្រព័ន្ធតុលាការ
  • ការចាត់ចែងរក្សាការពារ៖ ការបង្កកទ្រព្យសម្បត្តិ គណនីធនាគារ ភាគហ៊ុន ម៉ាកនិងកម្មសិទ្ធិបញ្ញា ការទាមទារកម្មសិទ្ធិ បំណុល សិទ្ធិដែលពាក់ព័ន្ធ ការទទួលស្គាល់សិទ្ធិ និងបណ្តឹងតវ៉ាផ្សេងៗ។
  • ការអនុវត្តដោយបង្ខំ៖ ការស្រាវជ្រាវរកទ្រព្យសម្បត្តិ ការរឹបអូសនិងការលក់ឡាយឡុងទ្រព្យសម្បត្តិ ភាគហ៊ុន ម៉ាកនិងកម្មសិទ្ធិបញ្ញា គណនីធនាគារ និងសិទ្ធិលើបំណុល
  • បណ្តឹងទាមទារការអនុវត្តកិច្ចសន្យានានា៖ ការទាមទារប្រាក់កម្ចី ឈ្នួលផ្ទះឬអគារ ថ្លៃលក់ឬទិញទំនិញ
  • បណ្តឹងលែងលះ បែកចែកកូន ទ្រព្យសម្បត្តិ និងមត៌ក
  • ការសម្របសម្រួល និងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ
សេវាកម្មប្រឹក្សាយោបល់
  • ការប្រឹក្សាយោបល់ផ្នែកច្បាប់
  • ការប្រឹក្សាយោបល់លើច្បាប់ស្ដីពីបរិស្ថាន
  • ជាមេធាវីប្រចាំក្រុមហ៊ុន រោងចក្រ សហគ្រាស អង្គការ សមាគម និងគ្រួសារ
អចលនទ្រព្យ
  • ការចុះបញ្ជីអចលនវត្ថុ ការចុះបញ្ជី និងលុបហ៊ីប៉ូតែក ការបំបែកនិងបង្រួមក្បាលដី និងការស្នើសុំអាជ្ញាប័ណ្ណអភិវឌ្ឍន៍អចលនវត្ថុ (បូរី អគារសហកម្មសិទ្ធិ)
  • ការស្រាវជ្រាវអំពីព័ត៌មានដីធ្លី
  • លិខិតអនុញ្ញាតពីក្រសួងបរិស្ថាន ឬ ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម ឬរបាយការណ៍អង្កេតសាវតានិងស្ថានភាពហានិភ័យបរិស្ថាននិងសង្គម (មុន ឬក្នុងពេលសាងសង់អភិវឌ្ឍខុនដូ, បូរី, សណ្ឋាគារ, ក្រុងរណប, តំបន់សេដ្ឋកិច្ចពិសេស, រោងចក្រ, សាងសង់ស្ពានថ្នល់, បណ្តាញចែកចាយ ទឹកនិងភ្លើង...ជាដើម)។
ធនាគារ និងហិរញ្ញវត្ថុ
  • ផ្ដល់ជូនអតិថិជនស្ថាប័នហិរញ្ញវត្ថុនូវដំណោះស្រាយផ្នែកច្បាប់ និងការស្នើសុំអាជ្ញាបណ្ណ
  • កិច្ចសន្យាខ្ចីបរិភោគ (កិច្ចសន្យាខ្ចីប្រាក់), ការបញ្ចាំ និង កិច្ចសន្យាធានា
  • ប្រឹក្សាយោបល់លើច្បាប់ស្ដីពីការប្រឆាំងការសំអាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម
ការបណ្ដុះបណ្ដាលច្បាប់
  • ផ្ដល់ជូនសិក្ខាសាលា និងវគ្គសិក្សាជូនស្ថានប័នឯកជន
https://www.thecore-lawoffice.com/images/2022/01/logo-white.svg
អគារលេខ ២៧ (អគារ ដឹ មង្គល) ផ្លូវលេខ ៣២២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ

បណ្តាញសង្គម៖

គ្រុប៖

ពិគ្រោះយោបល់ឥតគិតថ្លៃ

ការិយាល័យមេធាវី ដឹ ខ័រ ត្រូវបានចុះញ្ជីការិយាល័យវិជ្ជាជីវៈមេធាវី និងទទួលស្គាល់ដោយគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា តាមវិញ្ញាបនបត្រលេខ ០៥២/គម-កវ/២១ ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១

Copyright © 2022 The Core Law Office. All Rights Reserved.