ការិយាល័យមេធាវី ដឹ ខ័រ ត្រូវបានចុះញ្ជីការិយាល័យវិជ្ជាជីវៈមេធាវី និងទទួលស្គាល់ដោយគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា តាមវិញ្ញាបនបត្រលេខ ០៥២/គម-កវ/២១ ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ដើម្បីចូលរួមដោះស្រាយ សំណូមពរ បញ្ហាប្រឈម និងតម្រូវការរបស់ប្រជាជន និងភ្នាក់ងារសេដ្ឋកិច្ចផ្សេងៗ ជាពិសេស ធនាគារ គ្រឹះស្ថានហិរញ្ញវត្ថុ ក្រុមហ៊ុន សហគ្រាសធុនតូច និងមធ្យម តាមរយៈការផ្តល់ជូនយោបល់ផ្នែកច្បាប់ ការធ្វើមេធាវីតំណាងដោយអាណត្តិឬការពារសិទ្ធិ ក៏ដូចជាការរៀបចំយុទ្ធសាស្ត្រនានាដ៏ត្រឹមត្រូវ ស្របតាមស្ថានភាព និងសភាពការជាក់ស្តែងនៃប្រព័ន្ធតុលាការ និងបរិបទសង្គមសេដ្ឋកិច្ច ពាណិជ្ជកម្មកម្ពុជាបច្ចុប្បន្ន និងនៅអនាគត។
ដើម្បីសម្រេចបាននូវបំណងប្រាថ្នាទាំងនេះ, ដឹ ខ័រ ត្រូវបានបង្កើតឡើងនិងដាក់ឱ្យដំណើរការដោយស្ថាបនិក ប្រឹក្សាច្បាប់ជាន់ខ្ពស់ និងអ្នកជំនាញការដែលមានសមត្ថភាពទទួលស្គាល់ដោយស្ថាប័នជាតិ និងអន្តរជាតិ ដោយឈរលើចក្ខុវិស័យ បេសកកម្ម គុណតម្លៃ និងគោលការណ៍ ដូចខាងក្រោម៖
ដឹ ខ័រ ត្រូវបានបង្កើតឡើងដើម្បីក្លាយជាការិយាល័យមេធាវីដ៏ឆ្នើម សម្រាប់ចូលរួមលើកស្ទួយការគោរពសិទ្ធិរបស់ប្រជាជន ការពារសិទ្ធិស្របច្បាប់របស់ពាណិជ្ជករនិង/ឬភ្នាក់ងារសេដ្ឋកិច្ច ក៏ដូចជាការគាំពារគ្រួសារ ទុកជាប្រយោជន៍ដល់ការអភិវឌ្ឍវប្បធម៌នីតិរដ្ឋ និងការអភិវឌ្ឍដោយចីរភាពនៅកម្ពុជា។
ដើម្បីសម្រេចបាននូវចក្ខុវិស័យខាងលើ, ដឹ ខ័រ បានដាក់ចេញនូវបេសកកម្មសំខាន់ៗដូចខាងក្រោម៖
ដើម្បីសម្រេចបានចក្ខុវិស័យ និងបេសកកម្មខាងលើ, ការិយាល័យមេធាវី ដឹ ខ័រ បានដាក់ចេញនូវគុណតម្លៃជាមូលដ្ឋានគ្រឹះសំខាន់ជាត្រីវិស័យសម្រាប់តម្រង់ទិសការអនុវត្តកិច្ចការប្រចាំថ្ងៃរបស់ខ្លួន ដូចខាងក្រោម៖
ដើម្បីទ្រទ្រង់គុណតម្លៃទាំង ០៤ ខាងលើ, ការិយាល័យមេធាវី ដឹ ខ័រ បានដាក់ចេញនូវគោលការណ៍គ្រឹះ ចំនួន ០៦ រួមមាន៖